ខ្មាន់កាំភ្លើង ជិះម៉ូតូបាញ់រះទៅលើមន្ត្រីថៃ អំឡុងពេលដាក់ពង្រាយទ័ព នៅមុខទីបញ្ជាការ ក្នុងខេត្តណារ៉ាធីវ៉ាត់

បរទេស ៖ នៅម៉ោង៦និង ៤០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅមុខ Ranger 4601 មូលដ្ឋានកងវរសេនាធំ លេខ៤៦ ស្រុក Rueso ខេត្ត ណារ៉ាធីវ៉ាត់ បានទទួលសេចក្តីរាយការណ៍ មួយអំពីឧប្បត្តិហេតុបាញ់ប្រហារមួយអំឡុង ពេលដាក់ពង្រាយមន្រ្តី ចុះត្រួតពិនិត្យនៅមុខមូលដ្ឋាន ។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ជិះម៉ូតូស្លៀកពាក់ស៊ីវិល អាវខ្មៅ និងខោពណ៌កាគីបៃតង បានប្រើកាំភ្លើងបាញ់រះទៅលើមន្ត្រីថៃ ខណៈពួកគេកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យ។
មន្ត្រីថៃ បានបាញ់តបតវិញក្នុងការការពារខ្លួន ។ ខ្មាន់កាំភ្លើងបានរត់ចោលម៉ូតូគេចខ្លួនចូលវាលស្រែក្នុងតំបន់បានបាលូកា ភូមិលេខ៧ ខេត្តណារ៉ាធិវ៉ាត់ ។
ក្រោយមក សមត្ថកិច្ចបានបញ្ចុះបញ្ចូលជនល្មើស ឱ្យបញ្ឈប់ការវាយប្រហារ និងចុះចាញ់។ បុគ្គលនោះត្រូវបានចាប់ខ្លួននិងស្គាល់អត្តសញ្ញាណឈ្មោះ អាយុ ៣៥ ឆ្នាំ មានទីលំនៅក្នុងស្រុក Rueso រួមជាមួយកាំភ្លើងវែង។
ប្រែសម្រួល: ណៃ តុលា
