អគ្គីភ័យបំផ្លាញរថយន្ត និងម៉ូតូ អស់ជាច្រើនគ្រឿង នៅខុនដូរមួយកន្លែង ក្នុងក្រុង បាងកក

បាងកក ៖ អគ្គិភ័យបានឆាបឆេះ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា នៅចំណតរថយន្តអគារខុមដូរមួយកន្លែងក្បែរផ្លូវស៊ុយស៊ុកសាវ៉ាត១៧ សង្កាត់បាងប្រក់ ទីក្រុងបាងកក។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ប្រជាជនបានជម្លៀសចេញដោយសុវត្ថិភាព ខណៈក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងការឆាបឆេះក្នុងរយៈពេល ២០ នាទី។ គ្មានការរងរបួសត្រូវបានគេរាយការណ៍។
អគ្គិភ័យនេះបានបំផ្លាញយានយន្ត៣៥គ្រឿង ម៉ូតូ២៩គ្រឿង កង់៣គ្រឿង រថយន្តតូច២គ្រឿង និងរថយន្តមួយបាំងកន្លះ១គ្រឿង។
ប៉ូលីស Rat Burana កំពុងពិនិត្យមើលវីដេអូ CCTV និងស៊ើបអង្កេតកន្លែងកើតហេតុ។ មន្ត្រីកោសល្យវិច្ច័យនឹងធ្វើការពិនិត្យយ៉ាងលម្អិតមុននឹងកំណត់ពីមូលហេតុនៃការឆេះនេះ ៕
ប្រែសម្រួល: ណៃ តុលា
