ព័ត៌មានអន្តរជាតិ

លោក Xi Jinping ថ្លែងថា​ ៖ ត្រូវអនុវត្តគោលនយោបាយ របស់បក្ស ស្តីពីអភិបាលកិច្ចភូមិភាគស្វយ័ត Xinjiang ក្នុងយុគសម័យថ្មី

នៅថ្ងៃទី២៤ ខែកញ្ញាលោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការ យោធាមជ្ឈិមចិន ដែលបានដឹកនាំ គណៈប្រតិភូមជ្ឈិមបក្ស ដើម្បីចូលរួមពិធីអបអរសាទរខួបទី ៧០ នៃការបង្កើតភូមិភាគស្វយ័ត Xinjiang បានស្តាប់របាយការណ៍ការងារ នៃគណៈកម្មការបក្ស និងរដ្ឋបាលភូមិភាគស្វយ័ត Xinjiang ។

លោកបានសង្កត់ធ្ងន់ថា តំបន Xinjiang ត្រូវអនុវត្តគោលនយោបាយ របស់បក្ស ស្តីពីអភិបាលកិច្ចភូមិភាគស្វយ័ត Xinjiang ក្នុងយុគសម័យថ្មី ដោយគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ ក្តាប់ជាប់នូវស្ថានការណ៍ទូទៅ ដែលស្វែងរកការអភិវឌ្ឍដោយនឹងនរ ក្តាប់ជាប់នូវគោលដៅទូទៅ នៃការងារ ស្តីពីការជំរុញ ស្ថិរភាពសង្គមនិងសន្តិសុខ យូរអង្វែង ក៏ដូចជាផ្តោតសំខាន់ លើការពង្រឹងមនសិការ សហគមន៍ប្រជាជាតិចិន និងជំរុញការកសាងសហគមន៍ ប្រជាជាតិចិន ដើម្បីខិតខំប្រឹងប្រែងកសាងភូមិភាគ Xinjiang បែបសង្គមនិយមទំនើប ដែលប្រកបដោយសាមគ្គីភាព និងសុខដុមរមនា ភាពរុងរឿងនិងវិបុលភាព អរិយធម៌និងវឌ្ឍនភាព ប្រកបអាជីពនិងរស់នៅដោយសុខសាន្ត និងបរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរ ៕

To Top