ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ សំណេះសំណាល និងតម្រង់ទិសសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់សិស្សថ្នាក់ទី១២ ក្រោយប្រឡងបាក់ឌុប

ពោធិ៍សាត់÷នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះនៅបរិវេណកីឡាដ្ឋាន ស្រុកភ្នំក្រវាញ មានកម្មវិធីសំណេះសំណាល និងតម្រង់ទិសសិក្សា ជំនាញវិជ្ជាជីវៈសម្រាប់សិស្សថ្នាក់ទី១២ ក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ទូទាំងស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព លោកបណ្ឌិត តេង សុខុមាល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំក្រវាញ និង លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះដែរលោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ ក៏បានលើកទឹកចិត្តប្អូនៗដែលជាប់និទ្ទេស A ទាំង ៥នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀលគត់)។
ប្រភពនិងរូបភាព÷រដ្ឋបាលស្រុកភ្នំក្រវាញ
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)










