ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញសម្ពោធទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់

ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ ទេសរដ្ឋមន្ត្រី​ គន់ គីម អនុប្រធាន និង ជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ​បានអញ្ជេីញ​សម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអាគារស្នាក់ការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់​ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង​មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីជាច្រើនរូបទៀតផងដែរ ។

គួរបញ្ជាក់ថា អាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់នេះ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកនូ សុីថា ៕
ប្រភពនិងរូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top