ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី​ អង់គ្លេស លោក Tony Blair មានបំណងចង់ជួយដឹកនាំរដ្ឋបាល អន្តរកាលរបស់ហ្គាហ្សា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយ របស់អង់គ្លេសបានរាយការណ៍កាលពីថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair បានស្នើសុំក្នុងការដឹកនាំ រដ្ឋបាលអន្តរកាល នៅក្នុងតំបន់ហ្គាស្សា (Gaza) នៅពេលដែលយុទ្ធនាការយោធា របស់អ៊ីស្រាអែលនៅក្នុងក្រុមនេះត្រូវបានបញ្ចប់ ។

លោកBlair ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកធ្វើជាប្រធានស្ថាប័នមួយហៅថា អាជ្ញាធរអន្តរកាលហ្គាហ្សា (GITA) ដែលនឹងត្រួតពិនិត្យការកសាងឡើងវិញ ហើយទីបំផុតផ្ទេរអំណាចទៅឱ្យអាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅ West Bank ។

គេសង្កេតឃើញថា គំនិតមួយក្នុងចំណោមគំនិតជាច្រើនដែលស្នើឡើងដោយរដ្ឋាភិបាលផ្សេងៗ និងក្រុមអ្នកគិតគូររបស់ GITA នឹងស្វែងរកអាណត្តិរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើជា អំណាចនយោបាយ និងច្បាប់កំពូល របស់ហ្គាហ្សាសម្រាប់រយៈពេល៥ឆ្នាំ។

ប្រសិនបើត្រូវបានអនុម័ត លោក Blair នឹងមានលេខាធិការដ្ឋានរហូតដល់២៥នាក់ ដែលផ្តល់មូលនិធិដោយរដ្ឋនៅតាមបណ្តាឈូងសមុទ្រ។ សេដ្ឋវិទូបានពណ៌នាអំពីផែនការនេះថាជា ការធ្វើឱ្យប្រសើរឡើងដោយឡែកលើចក្ខុវិស័យមុនដែលធ្លាប់លើកឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump ។

យោងតាមប្រភពដដែល GITA នឹងមានទីស្នាក់ការដំបូងនៅ El-Arish ប្រទេសអេហ្ស៊ីប ហើយយកគំរូតាមអាជ្ញាធរអន្តរកាលកន្លងមកនៅទីម័រខាងកើត និងកូសូវ៉ូ។ បេសកកម្ម​របស់​ខ្លួន​នឹង​រួម​បញ្ចូល​ការ​បង្រួបបង្រួម​តំបន់ Gaza និង West Bank ក្រោមរដ្ឋអជ្ញាធររបស់ក្រុមបាឡេស្ទីន។

បច្ចុប្បន្នស្ថាប័នប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅ Ramallah បច្ចុប្បន្នអនុវត្តតែអាជ្ញាធរមានកម្រិតឡើយត្រឹមតែនៅក្នុងតំបន់ West Bank ជាកន្លែងដែលយោធាអ៊ីស្រាអែលគ្រប់គ្រងលើសលប់៕

ប្រែសម្រួល៖ស៊ុនលី

To Top