លោក ដូណាល់ ត្រាំ បញ្ជាក់ថា អាមេរិកនឹងដាក់ពន្ធ ១០០% លើការនាំចូលឱសថ និងរថយន្តដឹកទំនិញធុនធំ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។
ធ្វើការប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ បានឧ្យដឹងថា ពន្ធ ១០០ភាគរយនឹងត្រូវដាក់លើផលិតផលឱសថ ដែលមានម៉ាក ឬប៉ាតង់ណាមួយ លុះត្រាតែក្រុមហ៊ុនមួយកំពុងសាងសង់រោងចក្រ នៅសហរដ្ឋអាមេរិក ។ លោកថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ២៥ភាគរយលើរថយន្តដឹកទំនិញធំៗ ប៉ុន្តែមិនទានមានព័ត៌មានលម្អិតនៅឡេីយទេ
សហរដ្ឋអាមេរិកនាំចូលឱសថ ក្នុងបរិមាណដ៏ច្រើនពីអឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោក។ កាលពីខែមុនលោក ត្រាំ បានអលេីកឡេីង ពីគំនិតនៃការដាក់ “ពន្ធតូច” លើពួកគេដំបូង មុនពេលដំឡើងអត្រាពន្ធដល់កម្រិតខ្ពស់រហូតដល់ ២៥០ភាគរយក្នុងរយៈពេលមួយឆ្នាំកន្លះ។
ក្រសួងពាណិជ្ជកម្មអាមេរិក បាននឹងកំពុងស៊ើបអង្កេតចាប់តាំងពីនិទាឃរដូវថាតើសហរដ្ឋអាមេរិកគួរដាក់ពន្ធលើឱសថ សម្រាប់ហេតុផលសន្តិសុខជាតិដែរឬទេ។
លោក ត្រាំ បានឧ្យដឹងថាពន្ធ ៥០ភាគរយនឹងត្រូវអនុវត្តលើសម្ភារៈផ្ទះបាយ និងគ្រឿងបរិក្ខារក្នុងបន្ទប់ទឹក ខណៈដែលពន្ធ ៣០ភាគរយនឹងត្រូវដាក់លើគ្រឿងសង្ហារិម៕
ប្រែសម្រួល ឈូក បូរ៉ា
