ព័ត៌មានអន្តរជាតិ

​ កិច្ចព្រមព្រៀង រវាងអ៊ីរ៉ង់​ និងIAEA អាចនឹងបញ្ចប់ ប្រសិនបើមានការដាក់ ទណ្ឌកម្មឡេីងវិញ

តេអេរ៉ង់ ៖​ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់លោក Seyed Abbas Araghchi បានឧ្យដឹងថា កិច្ចព្រមព្រៀង សហប្រតិបត្តិការរបស់ប្រទេស របស់លោកជាមួយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) នឹងរលាយបាត់ប្រសិនបើទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ត្រូវត្រលប់មកវិញ។

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានបរាជ័យ ក្នុងការអនុម័តដំណោះស្រាយ​ ដែលនឹងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥​ សម្រាប់រយៈពេល​ ៦ខែដើម្បីទុកពេលសម្រាប់ផ្នែកការទូត និងជៀសវាងការដាក់ទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់។

អង់គ្លេស បារាំង និង អាល្លឺម៉ង់ ដែលជាប្រទេសអឺរ៉ុបទាំងបីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) បានអះអាងថា ពួកគេបានបន្ដយន្តការ snapback កាលពីថ្ងៃទី២៨​ ខែសីហា ដោយជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខនៃ “ការមិនដំណើរការ” របស់ទីក្រុងតេអេរ៉ង់។

ដូច្នេះ ការស្កែបត្រលប់វិញ ត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី២៨​ ខែកញ្ញា នៅចុងបញ្ចប់នៃរយៈពេល ៣០ថ្ងៃ នៅក្នុងការអវត្តមាន នៃសកម្មភាពក្រុមប្រឹក្សា សន្តិសុខបន្ថែមទៀត។

លោក Araghchi បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខថា “មែនហើយ យើងបាននិយាយរួចហើយថាទង្វើនេះដោយ E3 (ប្រទេសទាំងបីនៅអឺរ៉ុប) និងការសម្រេចចិត្ត ដោយក្រុមប្រឹក្សាសន្តិសុខនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារនេះ” ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top