ផ្លូវបេតុងប្រវែង ជាង១គីឡូម៉ែត្រត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានអភិបាលខេត្តកំពង់ធំ

កំពង់ធំ:នាយព្រឹកថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2025 នេះលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវបេតុងអាមេមួយខ្សែប្រវែង1. 315 ម៉ែត្រ និងទទឹង 6 ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ក្រោយបញ្ចប់ពិធី លោក នួនផារ័ត្ន បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលធ្វើឲ្យមានផលប៉ះពាល់ដល់ដំណាំ និងលំនៅឋានរបស់ប្រជាពលរដ្ឋទៅតាមគោលដៅផ្សេងៗទៀតនៅក្នុងខេត្តកំពង់ធំដើម្បីចាត់វិធានការឱ្យបានល្អប្រសើរនិងទាន់ពេលវេលាចំពោះបញ្ហាគ្រោះទឹកជំនន់៕













ដោយសំនៀង
