អាល្លឺម៉ង់ ថ្កោលទោសផែនការដំឡើងពន្ធលេីឱសថរបស់អាមេរិកថា ជាការគំរាមកំហែងដល់ពាណិជ្ជកម្ម និងការថែទាំអ្នកជំងឺ

បរទេស៖ ឧស្សាហកម្មឱសថរបស់ប្រទេសអាល្លឺម៉ង់ បានរិះគន់យ៉ាងខ្លាំងលើផែនការពន្ធរបស់សហរដ្ឋអាមេរិក លើឱសថម៉ាក ដែលនាំចូលដោយហៅពួកគេថា ជាផលប៉ះពាល់ដ៏ធំដល់ពាណិជ្ជកម្មអន្តរជាតិ និងសន្តិសុខនៃការផ្គត់ផ្គង់របស់អឺរ៉ុប។
ការផ្ទុះកំហឹងនេះបានធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មួយថ្ងៃមុននេះថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០ភាគរយលើឱសថម៉ាកយីហោ និងប៉ាតង់ទាំងអស់ចាប់ពីថ្ងៃទី១ ខែតុលា លុះត្រាតែក្រុមហ៊ុនផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរងគណៈកម្មាធិការអឺរ៉ុប លោក Olof Gill បានឧ្យដឹងថា សហភាពអឺរ៉ុប-អាមេរិករួមគ្នា សេចក្តីថ្លែងការណ៍ ស្តីពីបញ្ហាពាណិជ្ជកម្មដែលបានចេញផ្សាយនៅក្នុងខែសីហា បានកំណត់យ៉ាងច្បាស់លាស់នូវពន្ធលើការនាំចេញរបស់សហភាពអឺរ៉ុប រួមទាំងឱសថចំនួន ១៥ភាគរយ។
សហរដ្ឋអាមេរិក គឺជាទីផ្សារឱសថដ៏សំខាន់បំផុតរបស់ប្រទេសអាឡឺម៉ង់ ដែលមានចំនួនប្រហែលមួយភាគបួននៃការនាំចេញឱសថអាល្លឺម៉ង់ក្នុងឆ្នាំ២០២៤។ វិស័យនេះមានបុគ្គលិកប្រហែល ១៣ម៉ឺននាក់៕
ប្រែសម្រួល ឈូក បូរ៉ា
