វិមានក្រមឡាំង អះអាងថា លោក Putin ត្រៀមខ្លួនរួចរាល់ ដើម្បីជួបជាមួយនឹងលោក Trump នាទីក្រុងមូស្គូ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានឆន្ទៈជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងមូស្គូ ប៉ុន្តែការសម្រេចចិត្តស្ថិត នៅលើភាគីសហរដ្ឋអាមេរិក ។
លោក Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីថា ការអញ្ជើញ ដែលបន្តដោយលោកPutin ទៅកាន់លោក Trump នៅតែមាននៅលើ តុចរចានៅលើយ។
លោក Peskov បានបន្ថែមថា លោកPutinបានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការរៀបចំកិច្ចប្រជុំជាមួយលោក Trump នៅទីក្រុងមូស្គូ។ គាត់បាននិយាយថាអ្វីគ្រប់យ៉ាង អាស្រ័យលើការសម្រេចចិត្តរបស់ Trump។
រំលឹកដែរថាកាលពីខែសីហា បន្ទាប់ពីកិច្ចប្រជុំ របស់ពួកគេនៅអាឡាស្កា លោក Putin បានស្នើឱ្យមានកិច្ចប្រជុំ បន្ទាប់របស់ពួកគេមួយទៀត នៅទីក្រុងមូស្គូ ។
មេដឹកនាំសហរដ្ឋអាមេរិកបានពណ៌នា សំណើនេះថា អាចធ្វើទៅបាន ទោះបីជាគាត់បានទទួលស្គាល់ថា គាត់នឹងប្រឈមមុខ នឹងការរិះគន់សម្រាប់វាក៏ដោយ ៕
ប្រែសម្រួល៖ស៊ុនលី
