ព័ត៌មានអន្តរជាតិ

ផ្ទុះសារធាតុហ្គាស នៅទីតាំងរុករករ៉ែមួយកន្លែង នៅវៀតណាមស្លាប់ និងរបួសកម្មករច្រើននាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា កម្មករអណ្តូងរ៉ែធ្យូងថ្ម៣នាក់ បានបាត់បង់ជីវិតនិង២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុផ្ទុះហ្គាស នៅឯអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអាទិត្យ។

ឧបទ្ទវហេតុនេះបានកើតឡើង ខណៈដែលកម្មករមួយក្រុមមានគ្នា៥នាក់ កំពុងបំពេញភារកិច្ចនៅអណ្តូងរ៉ែ ក្រោមដីដែលដំណើរការដោយក្រុមហ៊ុនធ្យូងថ្ម ដែលស្គាល់ឈ្មោះថា Duong Huy Coal Company។

ហេតុការណ៍នៅប្រមាណជា ម៉ោង១២និង៣០នាទីថ្ងៃត្រង់ កម្មករ២នាក់ ត្រូវបានដឹកចេញពីការដ្ឋាន និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

សេចក្តីរាយការណ៍​បាន​បន្ត​ថា​នៅ​ម៉ោង ១ និង ៣០ នាទី​រសៀល ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ស្រង់​សាកសព​កម្មករ​ទាំង ៣ នាក់​ដែល​នៅ​សេសសល់ ដែល​បាន​ស្លាប់​ដោយសារ​ប៉ះពាល់​ ​នឹង​ឧស្ម័ន​ពុលទាំងនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top