ព័ត៌មានអន្តរជាតិ

មន្ត្រីកំពូលអ៊ីរ៉ង់ ជួបជាមួយនឹង មេដឹកនាំហេបូឡា ហើយបន្តទាំងប្តេជ្ញា គាំទ្របន្ថែមទៀត

xinhua

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាលោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយនៅទីនេះ កាលពីថ្ងៃអាទិត្យក្នុងកិច្ចប្រជុំ ជាមួយមេដឹកនាំហេបូឡា Hezbollah លោក Naim Qassem ។

លោកLarijani ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ សារព័ត៌មានជាតិ របស់ប្រទេសលីបង់ថា ប្រទេសអ៊ីរ៉ង់នឹងមានវត្តមាន នៅក្នុងគ្រប់ទម្រង់នៃការគាំទ្រ សម្រាប់ប្រទេសលីបង់ និងការតស៊ូរបស់ខ្លួន។

លោក Qassem បាននិយាយថា ប្រទេសលីបង់នៅតែមានភាពធន់ នឹងការប្រឈមមុខនឹង ការគំរាមកំហែងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលហើយទាំងនោះគឺ ត្រូវអរគុណអ៊ីរ៉ង់ សម្រាប់ការបន្តជំនួយ របស់ខ្លួនដល់ប្រទេសលីបង់ និងការតស៊ូរបស់ខ្លួនរហូតមក។

ទោះបីជាយ់ាងណាក្តីលោកបាននិយាយថា ក្រុមហេសបូឡា នៅតែបើកចំហសម្រាប់ការសន្ទនាជាមួយគ្រប់ភាគី ហើយត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយអ្នកដែលប្រឈមមុខ នឹងអ៊ីស្រាអែលទៀតផង។

គួរឲ្យដឹងដែរថា លោកLarijani បានធ្វើដំណើរទស្សនកិច្ច មកដល់ទីក្រុង Beirut កាលពីថ្ងៃសៅរ៍ ហើយបានជួបជា មួយប្រធានសភាលីបង់ លោក Nabih Berri នៅថ្ងៃដដែលនោះផងដែរ។ ក្នុងអំឡុងពេលនោះ មន្ត្រីអ៊ីរ៉ង់បានគាំទ្រ ការអំពាវនាវរបស់ Hezbollah សម្រាប់ទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីត និងបានកំណត់កិច្ច សហប្រតិបត្តិការ ក្នុងតំបន់ថា មានសារៈសំខាន់ក្នុងការទប់ទល់នឹងអ៊ីស្រាអែល៕

ប្រែសម្រួល៖ស៊ុនលី

To Top