លោក ខូយ រីដា ទទួលស្វាគមន៍ ការចុះជួបរបស់សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧

ពោធិ៍សាត់ ÷លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្ត ពោធិ៍សាត់បានអញ្ជេីញទទួលស្វាគមន៍ ការចុះជួបរបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលដឹកនាំដោយ លោក ម៉ុង រិទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា ភូមិភាគទី៧ និងលោកស្រី ម៉ែន សុង ម៉ុង រិទ្ធី ។

*ក្នុងដំណេីរឈ្វេងយល់៖
-ពីសភាពការណ៍កេីតឡេីងនៅតាមព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
-ស្ថានភាពនៃប្រជាជនភៀសសឹក និងការដោះស្រាយរបស់អាជ្ញាធរខេត្តកន្លងមក
-ស្ថានភាពពលករត្រឡប់មកពីប្រទេសថៃ និងការជួយជ្រោមជ្រែង រួមទាំងផ្តល់ការងារ
-ការជួយឧបត្ថម្ភ គាំទ្រ កងទ័ពសមរភូមិមុខ
-បញ្ហាប្រឈម និងការងារចំពោះមុខដែលត្រូវដោះស្រាយ៕
ប្រភព&រូបភាព÷ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)




