ព័ត៌មានជាតិ

ឃាត់ខ្លួន​បុរស​ម្នាក់​ករណីហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ប្រេី​កំបិតខ្វែវកាប់​ចំ​មុខ​ចំនួនបី​កំបិតបង្ករ​ឱ្យ​មាន​របួសធ្ងន់

រុក្ខគិរី៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជីក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃត្រឡាច ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនៃអធិការដ្ឋាននគរបាលស្រុក បានបង្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវ) កើតហេតុកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩:០០នាទី នៅចំណុចក្រុមទី០៣ ភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ឆាន ឈឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានប្រើប្រាស់កាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ កៀន ពេជ្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្រុមទី០៣ ភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវចំមុខចំនួន០៣កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ។

ក្រោយទទួលបានពត៌មាន កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជីក និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃត្រឡាច ចុះដល់កន្លែងកើតហេតុ កំណត់អត្តសញ្ញាណជនសង្ស័យ ធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញ បន្តតាមនិតិវិធីច្បាប់៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​
ប្រភព​ អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគិរី​

To Top