លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ជំរុញឲ្យប្រធាន ការិយាល័យបក្សសុព្យាបាល ចុះធ្វើការស្រាវជ្រាវ ជាបន្ទាន់ពាក់ព័ន្ធ ទៅនឹងករណីគោងាប់!

កំពង់ធំ ៖ ក្រោយពីមានករណីការចុះផ្សាយ ពីសំណាក់ អ្នកព័ត៌មានអនឡាញមួយអង្គភាព ស្ដីពីបញ្ហាគោយន្តដឹកគោមួយ ក្បាលចូលទៅកាន់ សត្តឃាដ្ឋានដោយ អ្នកសារព័ត៌មានបានចុះផ្សាយថា គោយន្តដឹកគោងាប់នោះ គឺមានធំក្លិនស្អុយ ចូលទៅកាន់សត្តឃាដ្ឋានដើម្បីវ៉ះយកសាច់ទៅលក់លើទីផ្សារ កាលពីល្ងាចថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2025 កន្លងមកនេះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ក៏បានដាក់ចេញនូវបទបញ្ជាដល់លោក ចាន់បញ្ញាវន្ត ប្រធានការិយាល័យបសុបពេទ្យខេត្ត ដើម្បីឲ្យចុះទៅស្រាវជ្រាវ និងពិនិត្យដោយផ្ទាល់ថា តើរឿងដែលគេចុះផ្សាយ នោះវាជាការពិតឬក៏មិនពិត។

នៅក្នុងប្រតិបត្តិការយ៉ាងដុតដៃដុត ជើងនេះ លោក ចាន់ បញ្ញវ័ន បានបានដឹកនាំកម្លាំងមន្ត្រីជំនាញ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប៉ុស្តិ៍ឃុំដូងព្រមទាំងពលរដ្ឋ ដែលរស់នៅក្បែរនោះធ្វើជាសាក្សីជាច្រើនរូបទៀតផង។

លោក ចាន់ បញ្ញវន្ត បានបញ្ជាក់ប្រាប់ថា តាមពិតគោដែលដឹក លើគោយន្តចូលទៅកាន់សត្តឃាដ្ឋាន នោះមិនមែនជាគោឈឺឬ ងាប់ដោយជំងឺ ហើយមានក្លិនស្អុយដូចជាអ្នកសារព័ត៌មានបានចុះផ្សាយនោះឡើយ ។ តាមពិតគោដែលបានដឹកតាមគោយន្តនោះ គឺជាគោដែលម្ចាស់ ចងទុកចោលនៅក្នុងក្រោល ហើយវាក៏បានពាន់ខ្សែដួល ត្រដរខ្យល់រកកល់នឹងស្លាប់ម្ចាស់មកឃើញទាន់ ក៏បានហៅអ្នកទិញមកទិញយកទៅតែម្ដងនោះទៅ។ ក្រោយពីពេលដែលអ្នក ទិញអ្នកលក់បានទូទាត់ គ្នារួចរាល់អស់ហើយ អ្នកទិញក៏បានយកកាំបិតសម្លាប់តែម្ដង ដើម្បីកុំឲ្យគោបែកគ្រាប់ឈាម អាចនឹងធ្វើឲ្យសាច់គោថយគុណភាព នោះទៀតផង។
លោកបានបញ្ជាក់ជាចុងក្រោយថា លោកពុំអាច ទទួលយកបាននោះឡើយ ចំពោះការចុះផ្សាយនិងបង្ហោះ ព័ត៌មានមិនពិតរបស់អ្នកព័ត៌មានអនឡាញមួយអង្គភាពនោះបែបនេះ ។ លោកសូមបដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានដែលចោទប្រកាន់មកលើមន្ត្រីជំនាញការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំ៕ដោយសំនៀង



