អង់គ្លេសកត់ត្រា ចំនួនជនអន្តោប្រវេសខុសច្បាប់ មកតាមផ្លូវទឹកច្រើនបំផុត មួយមិនធ្លាប់មាន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញ ពីកាសែតBloomberg បានរាយការណ៍ថា ទូកតូចមួយ ដែលផ្ទុកមនុស្ស ចំនួន១២៥នាក់បានឆ្លង កាត់ច្រកសមុទ្ររបស់អង់គ្លេស ពីប្រទេសបារាំង ទៅកាន់ចក្រភព អង់គ្លេសកាលពីថ្ងៃសៅរ៍ ដែលជាចំនួនធំបំផុតមិន ធ្លាប់មានឡើយពោល គឺនៅលើនាវាតែមួយគ្រឿងប៉ុណ្ណោះ។
គួរឲ្យដឹងដែថាកំណត់ត្រាកាលពីមុនត្រូវបានកំណត់ក្នុងខែសីហា នៅពេលដែលមនុស្សប្រមាណាជា១០៧នាក់បានមកដល់អ្វីដែលប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេសបានពណ៌នាថាជា« mega-dinghy»។
ការឆ្លងកាត់ចុងក្រោយនេះកើតឡើង បើទោះបីជាការសន្យារបស់ នាយករដ្ឋមន្ត្រី Keir Starmer ដើម្បី បំផ្លាញ ក្រុមក្មេងទំនើងនិងរត់ពន្ធមនុស្ស ដែលនៅពីក្រោយការធ្វើដំណើរនេះ ក៏ដោយ ។
ដោយឡែកសម្រាប់តួលេខ ផ្លូវការបង្ហាញ ថា មនុស្សប្រហែល ៣៣០០០នាក់ ដែលបានឆ្លងចូលទៅ ក្នុងចក្រភពអង់គ្លេសចាប់តាំងពីដើមឆ្នាំនេះ ដែលជាចំនួនសរុបខ្ពស់បំផុត សម្រាប់ចំណុចនេះក្នុងឆ្នាំ ចាប់តាំងពីកំណត់ត្រាបានចាប់ ផ្តើមនៅក្នុងឆ្នាំ ២០១៨។
សាធារណៈជន បានបង្ហាញការ មិនសប្បាយចិត្តជុំវិញ ការធ្វើចំណាកស្រុកខុសច្បាប់ បានកើនឡើង យ៉ាងខ្លាំងនៅក្នុង ចក្រភពអង់គ្លេស ជាមួយនឹងការ ស្ទង់មតិបង្ហាញថា វាស្ថិតក្នុងចំណោមកង្វល់ កំពូលរបស់ពលរដ្ឋ ដែលជាអ្នកមានសិទ្ធបោះឆ្នោត។
មនុស្សជាច្រើនមើលឃើញការកើនឡើង នៃចំនួនផ្លូវឆ្លងកាត់ជាភស្តុតាង ដែលរដ្ឋាភិបាលបានបាត់បង់ការគ្រប់គ្រងព្រំដែន ខណៈពេលដែលសហគមន៍សម្តែង ការខកចិត្តចំពោះសម្ពាធលើលំនៅដ្ឋាន សេវាសុខភាព និងសាលារៀន៕
ប្រែសម្រួល៖ស៊ុនលី
