អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា!

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានទទួលបណ្តឹង ផ្ទាល់មាត់ពីជនរងគ្រោះ ចំនួន០២នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា ។

ដោយក្នុងនោះ ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ ឃាត់ខ្លួន នៅម្ដុំផ្ទះសំណាក់យីហោ៥២ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឃីម ខែ ភេទប្រុស អាយុ១៨ឆ្នាំ ឃាត់ខ្លួននៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃចំនួន ០២គ្រឿង ក្នុងនោះ ០១គ្រឿង ម៉ាកVIVO និង ០១គ្រឿងទៀត ម៉ាក iphone 12ProMax ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទ របស់ជនរងគ្រោះ ពិតប្រាកដមែន។


ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ កងរាជអាវុធហត្ថរាជធានី
