ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ ស្លាកសញ្ញាបង្ការគ្រោះថ្នាក់ ផ្ទាំងផ្សព្វផ្សាយគម្លាតស្តង់ដា សុវត្ថិភាពអគ្គិសនី និងស្លាកសម្គាល់ផ្សេងៗ ចំនួន 03 មុខ (កញ្ចប់លេខ១០) ជូនអង្គភាពខ្សែបញ្ជូន នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ2025) (អាទិភាពទី១)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ ស្លាកសញ្ញាបង្ការគ្រោះថ្នាក់ ផ្ទាំងផ្សព្វផ្សាយគម្លាតស្តង់ដាសុវត្ថិភាពអគ្គិសនី និងស្លាកសម្គាល់ផ្សេងៗ ចំនួន 03 មុខ (កញ្ចប់លេខ១០) ជូន អង្គភាពខ្សែបញ្ជូន នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ2025) (អាទិភាពទី១) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន : អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ៖ 092 65 23 57 និង Website: www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៥:០០ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៥ ។

ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយ នូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយ នូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាព ជាមួយគ្នាឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top