សមត្ថកិច្ចស្រុកម៉ាឡៃ រកឃើញផ្ទះមួយកន្លែង មានពលករ 15 នាក់ បម្រុងចេញទៅធ្វើការនៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានចុះល្បាតក្នុងភូមិសាស្ត្រ ទទួលខុសត្រូវមូលដ្ឋានស្រុកម៉ាឡៃក៏ប្រទះ ឃើញពលករខ្មែរប្រុស ស្រីចំនួន១៥នាក់ ក្នុងនោះមាន ស្រី០៧នាក់ និងជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់កំពុងឆ្លងផ្លូវ បម្រុងឆ្លងដែនពីប្រទេសកម្ពុជា ចេញទៅប្រទេសថៃ តាមផ្លូវផ្ទះ អ្នកភូមិរស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុម៉ាឡៃបានធ្វើការឃាត់និងសួរនាំ ។

ក្រោយការសាកសួរពលករខ្មែរទាំង១៥នាក់បាន អោយដឹងថា ជនសង្ស័យ០៣នាក់ស្រី០១នាក់ នាំផ្លូវពលករទាំង១៥នាក់ ។ សមត្ថកិច្ចបានធ្វើការអប់រំ ឲ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែកជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ជូនទៅ រាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។






អត្ថបទនេះ÷ ខេម៉ា | ដើមអម្ពិល
