ព័ត៌មានជាតិ

ជនសង្ស័យ ៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ឃាត់ខ្លួន​បញ្ជូន​ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដោយសារជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!!!

កំពង់ស្ពឺ៖ ដោយ​មានការចង្អុលបង្ហាញនិងអនុវត្ត​តាម​បទបញ្ជា​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ កសាងសុំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ដោយសារជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

សូម​បញ្ចាក់​ផងដែរថា កាលពីវេលាម៉ោង ២២:០០នាទី នាថ្ងៃទី២៦​​​ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថស្រុកសំរោងទង បានទទួលព័ត៍មានពីប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីចែកចាយគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយពីបានទទួលនូវព័ត៏មានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់ទីតាំងខាងលើ ហើយបានបង្រ្កាបនិងឃាត់ខ្លួនជាក់ស្តែងនូវមនុស្សប្រុសស្រីចំនួន០៥នាក់ភ្លាមៗតែម្តង។

ក្នុងវង្វង់ប្រតិបត្តិការនេះដែរ ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ដោយ​ជន​សង្ស័យ​ទី១-ឈ្មោះ ចាំង ប៊ុនថេន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ/ទី២-ឈ្មោះ លី សុខរក្សា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ/ទី៣-ឈ្មោះ អុន វ៉ាឃីម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ/ទី៤-ឈ្មោះ ជាវ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​​ និងទី៥-ឈ្មោះ នួន ចាន់ណេ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កព្ជាប់(ទម្ងន់០.៩៨ក្រាម),ម៉ូតូម៉ាក Wave គ្មានស្លាកលេខ ពណ៍ខ្មៅ ចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០៣គ្រឿង (ម៉ាក Nokiaចុចពិល,ម៉ាកoppoនិងម៉ាកVivo),ឧបករណ៍ជក់បារីអេឡិចត្រូនិច ០១ដើម,ខ្សៀរជក់ ចំនួន០១និងកាបូបដៃពណ៍ខ្មៅចំនួន ០១ថែមទៀត។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅ​ សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

To Top