ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ប្រគល់ម៉ូតូចំនួន ២២គ្រឿង ជំហានទី២ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំចាយមារ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានប្រគល់ម៉ូតូចំនួន ២២គ្រឿង ជំហានទី២ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកពាមជរ ស្រុកពាមរក៍ និង ស្រុកកំចាយមារ ខេត្តព្រៃវែង សម្រាប់ជួយសម្រួល ដល់ការធ្វើដំណើរ បំពេញការងាររបស់មន្ត្រី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនីមួយៗ។

ការប្រគល់ម៉ូតូរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តព្រៃវែង៕

To Top