ព័ត៌មានជាតិ

អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាព ដំណាំដំឡូងមី របស់កសិករ ដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀង

កំពង់ធំះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាព ដំណាំដំឡូងមី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតាំងគោក ដែលបាន​រងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃ ដែលធ្វើកន្លែងខ្លះដំណាំដំឡូង របស់ប្រជាពលរដ្ឋត្រូវបានខូចខាត ។

ក្នុងឱកាសចុះពិនិត្យលោក ហាក់ ម៉ុងហួត ក៏បានជំរុញឱ្យអាជ្ញាធរភូមិ/ឃុំ ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ កើតមានក្នុងភូមិសាស្ត្រខ្លួន ដោយធ្វើយ៉ាងណាកុំ ឱ្យមានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោលអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវ រួមសហការគ្នាធ្វើការវាយតម្លៃពីផលប៉ះពាល់ និងការខូចខាតដំណាំដំឡូងមី ដោយសារទឹកភ្លៀងនេះ ឱ្យបានច្បាស់លាស់ និងលើកផែនការ ជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ, ជាពិសេសត្រូវយកចិត្តទុកដាក់ លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ៕ ដោយសំនៀង

To Top