ព័ត៌មានជាតិ

អាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ នៅថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៥ បានចេញល្បាតតាមបណ្តាយផ្លូវជាតិលេខ៤​ រហូតដល់ចំនុចខាងកើតមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ស្ថិត​នៅ​ភូមិ​ស្នោរ​ទី១ សង្កាត់​រកាធំ​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ បាន​ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន​។

ជនសង្ស័យទាំង២នាក់រួមមាន៖
១.ឈ្មោះ អ៊ុក​ គឿន ភេទប្រុស​ អាយុ​៥០ឆ្នាំ​ មុខរបរមិនពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ ភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
២.ឈ្មោះ រាជ​ ឆន្នី ភេទ​ប្រុស​ អាយុ២២ឆ្នាំ​ ​មុខរបរមិនពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ ភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

To Top