មេដឹកនាំអាមេរិក និងអ៊ីស្រាអែល ព្រមព្រៀងគ្នាលើផែនការ ដើម្បីបញ្ចប់សង្រ្គាមហ្គាហ្សា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវសំណើចំនួន ២០ចំណុច ដែលគាំទ្រដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលនឹងបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ ដោយពឹងផ្អែកយ៉ាងខ្លាំងទៅលើលក្ខខណ្ឌដែលក្រុមហាម៉ាស់ បានបដិសេធពីមុនមក។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកាន់តែតានតឹងដោយជម្លោះបង្ហូរឈាម ហាក់ដូចជាមានការភ្នាល់ថា ក្រុមសកម្មប្រយុទ្ធឥឡូវនេះត្រូវបានបំផ្លាញយ៉ាងខ្លាំង ដែលពួកគេមិនមានជម្រើសក្រៅពីទទួលយកនូវអ្វីដែលលោក និងលោក ណេតាន់យ៉ាហ៊ូ កំពុងរៀបចំជាការផ្តល់ជូនចុងក្រោយ និងល្អបំផុត។
លោក ណេតាន់យ៉ាហ៊ូ បានឧ្យដឹងបន្ទាប់ពីជួបជាមួយលោក ត្រាំ នៅសេតវិមានថា “ប្រសិនបើក្រុមហាម៉ាស់ បដិសេធផែនការរបស់អ្នក លោកប្រធានាធិបតី ឬប្រសិនបើពួកគេសន្មត់ថាទទួលយកវា ហើយធ្វើអ្វីគ្រប់យ៉ាង ដើម្បីប្រឆាំងវា នោះអ៊ីស្រាអែល នឹងបញ្ចប់ការងារដោយខ្លួនឯង នេះអាចធ្វើបានតាមវិធីងាយស្រួល ឬអាចធ្វើតាមវិធីលំបាក ប៉ុន្តែវានឹងធ្វើបាន”។
នាយករដ្ឋមន្ត្រីកាតា និងប្រធានចារកម្មអេហ្ស៊ីបបានបង្ហាញសំណើរបស់លោក ត្រាំ ដល់ក្រុមអ្នកចរចារបស់ក្រុមហាម៉ាស់ ដែលឥឡូវនេះកំពុងពិនិត្យវាដោយសុច្ចរិត។ បុគ្គលនោះមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយ និងនិយាយក្នុងលក្ខខណ្ឌអនាមិកឡើយ។
រដ្ឋាភិបាលប៉ាឡេស្ទីននៅតំបន់ West Bank ដែលកាន់កាប់បាននិយាយថា ខ្លួនស្វាគមន៍ផែនការរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្រ្គាម ហើយបានសន្យាថា នឹងអនុវត្តកំណែទម្រង់ដែលទាមទារនៅក្នុងផែនការរបស់លោក។ ហើយរដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន តួកគី កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសាទរចំពោះសំណើរបស់លោក ដូណាល់ ត្រាំ។
ខណៈពេលដែលលោក ត្រាំ បានអះអាងថាឥឡូវនេះលោកកំពុងស្ថិតនៅលើចំណុចជោគជ័យនៃជ័យជំនះក្នុងការខិតខំប្រឹងប្រែងដ៏យូររបស់លោកក្នុងការបង្កើតសន្តិភាពនោះ ការរំពឹងទុកនៃការស្វែងរកទីបញ្ចប់នៃសង្រ្គាមដែលនឹងកើតឡើងឈានចូលឆ្នាំទី៣ របស់ខ្លួននៅតែមានភាពរង្គោះរង្គើ ក្នុងនោះភាពតានតឹងជាច្រើននៅតែបន្ដកេីតមាន៕
ប្រែសម្រួល ឈូក បូរ៉ា
