ព័ត៌មានអន្តរជាតិ

រញ្ជួយ​ដី​កម្រិត ៦.៩រ៉ិចទ័រ នៅក្នុង​ប្រទេសហ្វីលីពីន បានសម្លាប់​មនុស្ស ១៩ នាក់ ខណៈ​ការ​សង្រោះកំពុង​បន្ត

បរទេស៖ អាជ្ញាធរបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយលុកតំបន់កណ្តាលនៃប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារ ទី៣០ ខែកញ្ញា ដោយបានធ្វើឲ្យដួលរលំអគារ និងសម្លាប់មនុស្សយ៉ាងតិច ៨នាក់នៅលើកោះ Cebu ដោយមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានធ្វើការពេញមួយយប់។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការរញ្ជួយដីដបានវាយប្រហារនៅម៉ោង 9:50 យប់ (1359 GMT) នៅភាគខាងជើងនៃកោះនេះ នៅជិតទីក្រុង Bogo ដែលជាទីក្រុងដែលមានមនុស្ស 90,000 នាក់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 19 នាក់គិតត្រឹមម៉ោងផ្សាយ។

អ្នកជួយសង្គ្រោះបានប្រាប់ AFP ថា មនុស្ស ១៣ នាក់ត្រូវបានស្លាប់នៅក្នុងទីក្រុង Bogo ដែលនៅជិតនឹងចំណុចកណ្តាលនៃការរញ្ជួយដី។

យោងតាមអភិបាលក្រុង Cebu លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញកំពុងត្រូវបានរារាំងដោយភាពងងឹត ក៏ដូចជាការរញ្ជួយដី។ ផ្នែកស្ទង់ភូមិសាស្រ្តអាមេរិក USGS របស់អាមេរិក បានកត់ត្រាការរញ្ជួយដីចំនួន 4 កម្រិត 5.0 ឬខ្ពស់ជាងនេះនៅក្នុងតំបន់បន្ទាប់ពីការរញ្ជួយលើកដំបូង៕

ប្រែសម្រួលៈ ណៃ តុលា

To Top