ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងពិចារណាធ្វើសកម្មភាពប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន “ចូលមកតាមផ្លូវគោក” ពីវេណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សេតវិមានកំពុងថ្លឹងថ្លែងសកម្មភាពដើម្បីបង្ក្រាបក្រុមជួញដូរគ្រឿងញៀន “ចូលមកតាមផ្លូវគោក” ពីប្រទេសវេណេស៊ុយអេឡា។ លោកបានប្រាប់អ្នកយកព័ត៌មាននៅពេលលោកចាកចេញពីសេតវិមានថា “ឥឡូវនេះយើងនឹងពិនិត្យមើលក្រុមជួញដូរគ្រឿងញៀន យើងនឹងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ចំពោះក្រុមជួញដូរដែលចូលមកតាមផ្លូវគោក”។

ការកត់សម្គាល់របស់លោកបានធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់យោធាអាមេរិកនាពេលថ្មីៗនេះនៅក្នុងដែនទឹកអន្តរជាតិនៅភាគខាងត្បូងការ៉ាប៊ីន ដោយផ្តោតលើទូកដែលសេតវិមានបានចោទប្រកាន់ថា កំពុងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ពីប្រទេសវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមគណនីរបស់សហរដ្ឋអាមេរិក មនុស្សរហូតដល់ ១៧ នាក់នៅលើកប៉ាល់ចំនួន ៣ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកក្នុងខែនេះ។ រដ្ឋបាលលោក ត្រាំ ក៏បានដាក់ពង្រាយនាវាចម្បាំងទៅកាន់តំបន់ការីប៊ីន ផងដែរ។ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា មន្ទីរបញ្ចកោណបានកសាងកម្លាំងទាហានជាង ៦,៥០០នាក់ នៅក្នុងតំបន់។

របាយការណ៍នេះបានឲ្យដឹងថា ខណៈពេលដែលកូកាអ៊ីនខ្លះចាកចេញពីអាមេរិកខាងត្បូងឆ្លងកាត់វេណេស៊ុយអេឡា ប្រទេសនេះមិនមែនជាប្រភពសំខាន់នៃគ្រឿងញៀនដែលជាប់ព្រំដែនសហរដ្ឋអាមេរិកនោះទេ ដោយដកស្រង់របាយការណ៍ឆ្នាំ ២០២០ ពីរដ្ឋបាលអនុវត្តគ្រឿងញៀនរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top