អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលជន បង្គោលប្រយុទ្ធប្រឆាំង គ្រឿងញៀន ជូនមន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រសួងព័ត៌មាន រួមគ្នាបើកវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដើម្បីកសាងនូវចលករ និងជាអ្នកនាំសារល្អៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានសិក្ខាកាមចូលរួមចំនួន១៦០រូប។

ពិធីបើកវគ្គបណ្តុះបណ្តាល ជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ថុង គន្ធយុឡេង នាយករង ខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ លេខាធិការដ្ឋាន គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន៕

