ទស្សនាវដ្ដី «Qiushi» ចុះផ្សាយអត្ថបទសំខាន់ របស់លោក Xi Jinping

ទស្សនាវដ្ដី «Qiushi» លេខ ១៩ ដែលចេញផ្សាយ នៅថ្ងៃទី ១ ខែតុលា បានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា «ការបង្កើត និងការអភិវឌ្ឍរបស់សហគមន៍រួមប្រជាជាតិចិន គឺជាឆន្ទៈរបស់ប្រជាជន និន្នាការទូទៅនៃសម័យកាល និងជាប្រវត្តិសាស្ត្រដែលមិនអាចជៀសបាន»។ វាគឺជាផ្នែកមួយ នៃសុន្ទរកថារបស់លោក Xi Jinping ក្នុងមហាសន្និបាត ស្តីពីការកោតសរសើរ ចំពោះការងារសាមគ្គីភាពនិងវឌ្ឍនភាព ជនជាតិ ដែលធ្វើឡើងកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ។
អត្ថបទនេះបានសង្កត់ធ្ងន់ថា ប្រជាជាតិចិនគឺជាប្រជាជាតិដ៏អស្ចារ្យមួយ ដែលមានប្រវត្តិអរិយធម៌ជាង៥០០០ ឆ្នាំ។ អត្ថបទបានចែងថា ការបង្កើត និងការអភិវឌ្ឍ របស់សហគមន៍ប្រជាជាតិចិន គឺជាឆន្ទៈរបស់ប្រជាជន និន្នាការទូទៅនៃសម័យកាល និងជាប្រវត្តិសាស្ត្រ ដែលមិនអាចជៀសបាន ។ ប្រទេសច្រើនជនជាតិ ដែលយើងបានបង្រួបបង្រួម គឺត្រូវបានបង្កើតឡើង ដោយគ្រប់ជនជាតិ ហើយក៏ត្រូវតែរួមគ្នាថែរក្សា ពង្រឹង និងអភិវឌ្ឍដោយជនជាតិ ទាំងអស់ផងដែរ ។ អត្ថបទបានគូសបញ្ជាក់ថា នៅលើទឹកដីដ៏ធំល្វឹងល្វើយ ស្រស់ស្អាត និងរុងរឿងនេះ ប្រជាជនគ្រប់ជនជាតិមានក្រុមគ្រួសារមួយ គឺប្រទេសចិន មានអត្តសញ្ញាណ ដូចគ្នាមួយ គឺប្រជាជាតិចិន មានឈ្មោះរួមមួយ គឺប្រជាជនចិន និងមានក្តីសុបិនរួមមួយ គឺសម្រេចការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕
