រដ្ឋមន្ត្រី Pete Hegseth លើកឡើងថា បើចង់បានសន្តិភាព សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែត្រៀមខ្លួន សម្រាប់ធ្វើសង្គ្រាម

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីកិច្ចការងារសង្គ្រាមលោក Pete Hegseth បានថ្លែងអំឡុងពេលប្រមូលផ្តុំ របស់មេបញ្ជាការយោធាជាន់ខ្ពស់ថា សហរដ្ឋអាមេរិក ត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម ។
លោករដ្ឋមន្ត្រីក៏បានហៅវាថា ជាបញ្ហាបន្ទាន់បំផុត ប៉ុន្តែមិនបានប្រាប់ឈ្មោះសត្រូវជាក់លាក់ណាមួយ ដែលអាមេរិកអាចប្រឈមមុខនៅពេលខាងមុខនេះទេ ។

ថ្មីៗនេះ មន្ទីរបញ្ចកោណបានបញ្ចប់ ការពិនិត្យឡើងវិញ នូវគោលនយោបាយធំៗចំនួន២ ដែលមួយក្នុងនោះគឺជាយុទ្ធសាស្ត្រការពារជាតិថ្មី ដែលផ្លាស់ប្តូរអាទិភាពពីប្រទេសចិន ទៅសន្តិសុខមាតុភូមិ និងអឌ្ឍគោលខាងលិច។
លោក Hegseth បានប្រាប់ឧត្តមសេនីយអាមេរិក និងឧត្តមនាវីរាប់រយនាក់នៅឯមូលដ្ឋានកងម៉ារីនក្នុងទីក្រុង Quantico រដ្ឋ Virginia ថា៖ដើម្បីធានាសន្តិភាព យើងត្រូវតែរៀបចំសម្រាប់សង្រ្គាម។ លោកក៏បានអះអាងថាសន្តិភាពគឺរឿងឆោតល្ងង់ និងគ្រោះថ្នាក់៕
ប្រែសម្រួល៖ស៊ុនលី
