កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការខេត្តសៀមរាប ផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ

ខេត្តសៀមរាប ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញ ផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានបន្តចុះផ្សព្វផ្សាយអប់រំ នឹងរៀបចំសណ្តាប់ធ្នាប់ នឹងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលឈប់ចត ធ្វើដំណើរលើដងផ្លូវ ឲ្យបើកបរគោរព ទៅតាមស្លាកសញ្ញា, គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវ ក្នុងពេលធ្វើដំណើរ ។

នេះជាការឆ្លុះបញ្ចាំងពីគំរូដ៏ល្អរបស់កងកម្លាំង នគរបាលចរាចរណ៍ខេត្តសៀមរាប ជាទង្វើដ៏ល្អ ដែលជាគំរូទៅកម្លាំងនគរបាលចរាចរណ៍ដទៃទៀត អនុវត្តអោយភ្ជាប់ខ្ជួនជាមួយនឹងតួនាទីជា សមត្ថកិច្ច។

ជាពិសេសទៀតប្រជាពលរដ្ឋ ក៏ចូលរួមត្រេកអរនិងគាំទ្រឱ្យមានសកម្មភាពរបស់ នគរបាលចរាចរណ៍ ដែលបានចុះមកផ្សព្វផ្សាយណែនាំអំពីច្បាប់ចរាចរណ៍ ប្រសើរជាជាងការផាកពិន័យ ។
ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/រូបភាពពីការិ.ផ្សព្វផ្សាយអប់រំ




