សហភាពអឺរ៉ុប មានផែនការបង្កើតក្រុមយន្តហោះ គ្មានមនុស្សបើក ដើម្បីប្រឆាំងនឹងការលុកលុយ ដ៏មានសក្តានុពលរបស់រុស្ស៊ី

បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះថា ផែនការរបស់សហភាព អឺរ៉ុប ក្នុងការបង្កើតអ្វីដែលគេហៅថា “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ដើម្បីប្រឆាំងនឹងការ លុកលុយដ៏មានសក្តានុពល របស់រុស្ស៊ី ភាគច្រើនជាកាយវិការនិមិត្តសញ្ញា ព្រោះថាក្របខ័ណ្ឌពិតប្រាកដ ណាមួយនឹងត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្មីៗនេះ ក្រុមមន្ត្រីលោកខាងលិច បានរាយការណ៍ករណី ជាច្រើននៃយន្តហោះគ្មានមនុស្ស បើកបានរំលោភលើដែនអាកាសរបស់សហភាពអឺរ៉ុប និងបានចោទថារុស្ស៊ី ជាអ្នកនៅពីក្រោយការឈ្លានពាននេះ ប៉ុន្តែត្រូវបានរុស្ស៊ីដិសេធ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg គឺ ករណីទាំងនេះបានបង្កឱ្យមានការប្រញាប់ប្រញាល់នៅទីក្រុងប្រ៊ុចសែល ដើម្បីស្វែងរកវិធានការតបតវិញ រួមទាំងអ្វីដែលក្រុមមន្ត្រីហៅថា “ជញ្ជាំងយន្តហោះគ្មានមនុស្សបើក” ដែលជាប្រព័ន្ធសម្របសម្រួលប្លុកទាំងមូលដែលមានគោលបំណងស្វែងរក និងស្ទាក់ចាប់ យន្តហោះគ្មានមនុស្សបើក (UAVs) ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីដែលមិនបញ្ចេញឈ្មោះ ម្នាក់បានប្រាប់ទីភ្នាក់ងារថា គំនិតនេះមើលទៅដូចជា “ស្លាកសញ្ញា PR” ដែល “បិទបាំងការ ពិតដ៏ស្មុគ ស្មាញមួយ”។ ឧបសគ្គមួយនឹងបង្កើតរបាំងដ្រូន នៅក្នុងដែនអាកាស ដែលចង្អៀតដោយចរាចរណ៍អ្នកដំណើរ និងទំនិញដែលប្រថុយនឹងការខូចខាត។
ប្រភពបានប្រាប់ Bloomberg ថា បញ្ហាមួយទៀត គឺត្រូវរកមើលថាតើអ្នកណានឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ។ បណ្តាញផ្សព្វផ្សាយក៏បានកត់សម្គាល់ផងដែរថា គម្រោងនេះអាចបង្វែរការផ្តោតអារម្មណ៍ពីបញ្ហាកាន់តែទូលំទូលាយនៃការពឹងផ្អែករបស់ EU លើសហរដ្ឋអាមេរិកទាក់ទង នឹងការការពារដែនអាកាស ខណៈដែលប្រធានាធិបតី អាមេរិក គឺលោក Donald Trump កំពុងជំរុញសមាជិក ណាតូឱ្យទទួលខុសត្រូវ កាន់តែច្រើនសម្រាប់ ការការពាររបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា
