ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនតបសំបុត្រទៅកាន់គ្រូបង្រៀន និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យ Tianjin

នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនី ស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតបសំបុត្រទៅកាន់គ្រូបង្រៀននិងនិស្សិតទាំង អស់នៃ សាកលវិទ្យាល័យ Tianjin ដើម្បីសម្តែងការអបអរសាទរចំពោះគ្រូបង្រៀននិងនិស្សិតទាំ ងអស់ក្នុងឱកាសខួប លើក១៣០ នៃការបង្កើតសាកលវិទ្យាល័យ Tianjin ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅចំណុចចាប់ផ្តើមថ្មីនេះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្រកាន់ខ្ជាប់នូវការណែនាំនៃគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ផ្តោតលើតម្រូវការជាយុទ្ធសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់នៃការបង្រៀន និងស្រាវជ្រាវបែបវិទ្យាសាស្រ្ត ពង្រឹងការស្រាវជ្រាវជាមូលដ្ឋាន និងជម្នះការលំបាកខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកកម្ពស់គុណភាពនៃការបណ្ដុះបណ្តាលធនធានមនុស្ស បម្រើឱ្យកាន់តែល្អដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីចូលរួមចំណែកថ្មីក្នុងការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមនិងជំរុញទំនើបកម្មតាមបែបផែនចិន៕

To Top