មេបញ្ជាការស្នងការកំពង់ស្ពឺ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តចូលរួមកិច្ចប្រជុំបូកសរុប របាយការណ៍លទ្ធផលការងារ និងការអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថ ៩ខែ លើកទិសដៅសកម្មភាពការងារ ត្រីមាសទី៤ ឆ្នាំ២០២៥

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចូលរួមស្តាប់ កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់ កងរាជអាវុធហត្ថ ៩ខែ លើកទិសដៅសកម្មភាពការងារ ត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតនៅសាលប្រជុំបញ្ជាការកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ តាមរយះ Video Conference។

ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីសំណាក់លោក មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ,លោកនាយសេនាធិការ-នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ស្នងការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំង៧, លោកមេបញ្ជាការ-មេបញ្ជាការរង រាជធានីខេត្ត និងសាលាទាំង២ផងដែរ។






