ព័ត៌មានជាតិ

ផ្លូវរដ្ឋមួយខ្សែរស្ថិតក្នុងភូមិសាស្ត្រ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រងការខូចខាតជាច្រើនកន្លែង

កណ្តាល៖ ផ្លូវរដ្ឋមួយខ្សែដែលតភ្ជាប់ពីរផ្លូវជាតិលេខ4 បំបែកចូលទៅ ឃុំ ពើក និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានការខូចខាតធ្ងន់ធ្ងរជាច្រើនកន្លែងនៅតាមដងផ្លូវដោយមានគ្រលុកធំៗហើយជ្រៅៗ បណ្តាលមកពីឡានធុនធំនិងគ្រឿងចក្រធ្វើចរាចណ៍ច្រើនពេក ព្រោះផ្លូវនេះជាផ្លូវសំខាន់ដែលត្រូវឆ្លងកាត់។

ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ស្នើរសុំ លោកគណ:អភិបាល ឃុំ ស្រុក មេត្តាជួយពិនិត្យមើល និងជួសជុលឡើងវិញផង ដើម្បីជៀសវាងមានបញ្ហាគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋដែលធ្វើដំណើតាមផ្លូវក៏ដូចជា បង្ការកុំមានការខូចខាតកាន់តែធ្ងន់ធ្ងរក្សារសុខសុវត្ថភាពប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ៕

រាយការណ៍/តែ ផានិត/កណ្តាល/ដើមអម្ពិល

To Top