ព័ត៌មានអន្តរជាតិ

Updated ៖​ ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដី នៅហ្វីលីពីន​ កេីនឡេីងដល់​ ៦៩នាក់

kyodo

បូហ្គោ៖​ មន្ត្រីរដ្ឋាភិបាលបានឧ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ ដែលបានវាយប្រហារនៅខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន បានកើនដល់ ៦៩ នាក់ និងជាង ២០០ នាក់ផ្សេងទៀតបានរងរបួស។

រញ្ជួយ​ដី​បាន​វាយប្រហារ​នៅ​វេលា​ម៉ោង​  ៩​និង​៥៩​នាទី​យប់ថ្ងៃអង្គារនៅចម្ងាយ ១៩គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bogo នៅភាគខាងជើងនៃកោះ​ នេះបើយោងតាមវិទ្យាស្ថានហ្វីលីពីននៃភ្នំភ្លើងនិងរញ្ជួយដី។

យោងតាមមន្ត្រីម្នាក់មកពីការិយាល័យការពារជនស៊ីវិលរបស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រហែល ១០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដែលភាគច្រើនភ័យខ្លាចមិនហ៊ានត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសារការរញ្ជួយដី។

ចំនួនជនរងគ្រោះត្រូវបានគេរំពឹងថា​ នឹងកើនឡើងនៅពេលដែលប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ហើយនៅពេលដែលមានរបាយការណ៍អំពីការខូចខាតកាន់តែច្រើនចូលមក។

ក្រុមអ្នកជួយសង្គ្រោះបានបន្តសិតសក់តាមរយៈកម្ទេចថ្មនៃរចនាសម្ព័ន្ធដែលដួលរលំ នៅក្នុងទីក្រុង San Remigio ផ្នែកមួយនៃកន្លែងហាត់ប្រាណបានដួលរលំ ខណៈពេលដែលការប្រកួតបាល់បោះកំពុងដំណើរការ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top