អនុប្រធានាធិបតីអាមេរិកព្រមានថា ការបិទរដ្ឋាភិបាល ដែលអូសបន្លាយពេលយូរ នឹងនាំទៅដល់ការ បញ្ឈប់បុគ្គលិក សហព័ន្ធការងារ

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានព្រមានថា ការបិទរដ្ឋាភិបាលសហព័ន្ធ ដែលអូសបន្លាយនឹងនាំ ឱ្យមានការបញ្ឈប់ការងារ ដោយស្ដីបន្ទោស គណបក្សប្រជាធិបតេយ្យ ចំពោះភាពជាប់គាំងនា ពេលបច្ចុប្បន្ន។
លោក JD Vance បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទ សារព័ត៌មាននៅសេតវិមានថា “សូមនិយាយដោយស្មោះត្រង់ ប្រសិនបើរឿងនេះអូសបន្លាយរយៈពេលពីរបីថ្ងៃទៀត ឬពីរបីសប្តាហ៍ទៀត យើងនឹងត្រូវបញ្ឈប់បុគ្គលិកចោល” ។
លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានឧ្យដឹងនៅក្នុងសន្និសីទកាសែតថា លោកស្រីរំពឹងថា ការបញ្ឈប់ការងារនឹងកើតឡើង “ឆាប់ៗនេះ” ។
នៅក្នុងការបិទរដ្ឋាភិបាលមុនៗ របស់សហរដ្ឋអាមេរិក បុគ្គលិកសហព័ន្ធដែលត្រូវបានចាត់ទុកថា សំខាន់ត្រូវតែរាយការណ៍ ទៅធ្វើការ ខណៈដែលបុគ្គលិកសហព័ន្ធរាប់រយពាន់ នាក់នឹងត្រូវបង្ខំឱ្យឈប់ សម្រាកដោយគ្មានប្រាក់ឈ្នួល។ ពួកគេនឹងទទួលបានប្រាក់បំណាច់ក្រោយពេលរដ្ឋាភិបាលបើកឡើងវិញ។
មេដឹកនាំព្រឹទ្ធសភាសំឡេង ភាគិចលោក Chuck Schumer បានឧ្យដឹងកាលពីថ្ងៃពុធថា “អ្នកសាធារណរដ្ឋបានបិទ រដ្ឋាភិបាលដោយសារ តែពួកគេមិនអាចត្រូវបានរំខាន ដើម្បីការពារការថែទាំសុខភាព សម្រាប់ជនជាតិអាមេរិកនៅ ទូទាំងប្រទេសនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា
