ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង ខេត្តរ៉ាក់យ៉ង ប្រទេស ថៃ បង្កឲ្យមានការភ័យស្លន់ស្លោរដល់ប្រជាពលរដ្ឋ និងអ្នកបើកបរ រថយន្តក្បែរនោះ

បរទេស៖ អគ្គីភ័យឆាបឆេះឃ្លាំង នៅចំនុចប្រសព្វ Kameo ដោយផ្សែងខ្មៅកំពុងហុយខ្មួលខ្មាញ់ ហើយអណ្តាតភ្លើងកំពុង ឆាបឆេះយ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង០៧ និង២៥នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ករណីអគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែង ខេត្តរ៉ាក់យ៉ង។ ដំបូងឡើយ គេឃើញផ្សែងខ្មៅហុយឡើ ងពេញអគារ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកបើកបររថយន្តក្នុង តំបន់នោះ។

មន្ត្រី​ការពារ​និង​កាត់បន្ថយ​គ្រោះ​មហន្តរាយ រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ ​មកពី​ស្ថាប័ន​មួយ​ចំនួន​កំពុង​ប្រញាប់ប្រញាល់​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​គ្រប់គ្រង​អគ្គិភ័យ និង​បង្ការ​កុំ​ឲ្យ​ឆេះ​រាលដាល​។ ជាមួយគ្នានេះ មន្ត្រីនគរបាលថៃ ក៏កំពុងជួយសម្រួលដល់ការបិទផ្លូវចរាចរណ៍ជុំវិញ ដើម្បីសុវត្ថិភាពសាធារណៈផងដែរ។

មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ហើយ​ក៏​មិន​មាន​របាយការណ៍​ថា​មាន​អ្នក​របួស​ឬ​ស្លាប់​នោះដែរ ។ មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ពន្លត់​ភ្លើង​ជា​បន្ទាន់ និង​វាយ​តម្លៃ​ការ​ខូចខាត​យ៉ាង​ហ្មត់ចត់៕
ប្រែសម្រួលៈ ណៃ តុលា

To Top