ព័ត៌មានជាតិ

លោកអភិសន្តិបណ្ឌិត ស សុខា បានទទួលរថយន្ត ចំនួន ២ គ្រឿង ដែលជាអំណោយរបស់ អ្នកឧកញ៉ា សួរ វីរ: អគ្គនាយកក្រុមហ៊ុន វីរ:ប៊ុនថាំ

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានទទួលរថយន្តចំនួន ២ គ្រឿង ដែលជាអំណោយរបស់ អ្នកឧកញ៉ា សួរ វីរ: អគ្គនាយកក្រុមហ៊ុន វីរ:ប៊ុនថាំ ឧបត្ថម្ភ ជូនដល់ក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់តាមតម្រូវការ ។

ឆ្លៀតក្នុងឱកាសនោះ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ដល់ អ្នកឧកញ៉ា សួរ វីរ: អគ្គនាយក និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន វីរ:ប៊ុនថាំ សូមបានជួបនូវពុទ្ធពរ ៤ប្រការ គឺ :
អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព រូបភាព : ក្រសួងមហាផ្ទៃ

To Top