លោកស្រី ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយសក្រុមការងារ យេនឌ័រកងទ័ពជើងទឹក អញ្ជើញសំណេះសំណាល និងប្រគល់ថវិកា មិត្តជួយមិត្តក្រុមការងារ យេនឌ័រដល់យេនឌ័រ កងទ័ពជើងទឹក ដែលបានសម្រាកលំហែរមាតុភាព

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកស្រី ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយស ក្រុមការងារយេនឌ័រ កងទ័ពជើងទឹក បានអញ្ជើញ ជួបសំណេះសំណាល និងប្រគល់ថវិកាមិត្តជួយមិត្តក្រុមការងារយេនឌ័រដល់ យេនឌ័រកងទ័ពជើងទឹក ដែលបានសម្រាក លំហែរមាតុភាព ចំនួន២នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន២០០,០០០រៀល និង ថវិកាផ្ទាល់ខ្លួនលោកស្រីចំនួន២០០,០០០រៀល បន្ថែម សរុបម្នាក់ៗទទួលបាន ៤០០០០រៀល នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ ។










