ព័ត៌មានជាតិ

លោកស្រី ឌិត នីតា សាយ សំអាល់ នាំយកអំណោយ និងថវិកា ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម

ព្រះវិហារ ៖ លោកស្រី ឌិត នីតា សាយ សំអាល ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (MCA) បានដឹកនាំក្រុមការងារ និងសហការីនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសឹកនៅមណ្ឌលសុវត្ថិភាពពោធិ៍ 5000 ដើមក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

មានមតិ សំណេះសំណាល នាឱកាសនោះលោកស្រីបានលើកទឹកចិត្តដល់បងប្អូនទាំងអស់ឱ្យមានភាពអត់ធ្មត់ និងជំនះគ្រប់ឧបសគ្គ ដែលកើតមានឡើងដោយការឈ្លានពាន ពីសំណាក់ប្រទេសជិតខាង ដែលបានទន្ទ្រាននឹងឈ្លានពាន មកលើបូរណភាពទឹកដីកម្ពុជា ដែលធ្វើឲ្យពលរដ្ឋ ។ កម្ពុជាដែលរស់នៅតាមបន្ទាត់ព្រំដែនមានភាពលំបាករហូត មកទល់នឹងពេលនេះ ។

លោកស្រី បានបញ្ជាក់ជាចុងក្រោយថា នេះគឺជាការចូលរួមនិងចែករំលែក នៅធនធានផ្ទាល់ខ្លួន របស់លោកស្រី ដើម្បីចូលរួមចំណែកពីវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបផលពិបាកក្នុងគ្រាប្រទេសជាតិ ត្រូវគេច្រៀងពាន ៕
ដោយ សួន ពិសិតព្រះវិហារ ដើមអម្ពិល

To Top