ប្រជាពលរដ្ឋ និងអាជ្ញាធរ សង្កាត់ក្របីរៀល រួមជាកម្លាំង ស្ដារប្រឡាយទឹក បញ្ជៀសទឹកជំនន់

ខេត្តសៀមរាប: នៅរសៀលថ្ងៃទី៣ ខែតុលាឆ្នាំ ២០២៥ បងប្អូនប្រជាពលរដ្ឋមេភូមិចៅសង្កាត់ក្របីរៀល លោកអភិបាលរងក្រុងសៀមរាប នឹងអេស្កាវ៉ូទ័រ បាននាំគ្នាជាកម្លាំង ចូលរួមស្ដារប្រឡាយទឹក ដើម្បីបញ្ជៀសទឹកជំនន់ ដើម្បីកុំឱ្យមានការលេចលុងបន្តទៅទៀត ។

បើតាមការលើកឡើង របស់លោកស្រីចៅសង្កាត់រង ជាបចន្ទី ប្រឡាយដែលស្ដារនេះគឺមានប្រវែង 2500 ម៉ែត្រ ដែលជាជំហានទីមួយ ដើម្បីរំដោះទឹកជំនន់ដែលធ្លាក់មកពីខាងលើ អ្នកស្រីបានបន្តទៀតថា ដោយមានការចង្អុលបង្ហាញពីអាជ្ញាធរខេត្ត និងក្រុងដើម្បីឲ្យជួយសម្រួល ដល់ប្រជាពលរដ្ឋកុំឲ្យមានការ លិចលង់ជាបន្តទៀត។

ចំណែកឯលោកមេភូមិ រ៉េម រ៉ូប ក៏បានសំដែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដោយសារមានអាជ្ញាធរថ្នាក់ខេត្ត និងអាជ្ញាធរសង្កាត់ ដែលបានយកចិត្តទុកដាក់ឲ្យមានការស្ដាប្រឡាយទឹក ដើម្បីកុំឱ្យមានការកកស្ទះឬទឹកហូរពុំទាន់ ។ ជាពិសេសគឺជួយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានភូមិត្រពាំងវែង កន្លងមកដែរទឹកជនចូលក្នុងភូមិ និងតាមដងផ្លូវ ។

សូមជម្រាបផងដែរថាកាលពីថ្មីៗ កន្លងទៅនេះ ភូមិសាស្ត្រសង្កាត់ក្របីរៀល ក្រុងខេត្តសៀមរាប ត្រូវបានទឹកជនលិចនៅតាមផ្ទះ សម្បែងផ្លូវថ្នល់ស្រែចម្ការកន្លងមកហើយ ទើបខណៈនេះអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធក៏បានរួមគ្នា ថែទាំនឹងស្ដាប្រឡាយទឹកមួយខ្សែនេះ សារជាថ្មីម្ដងទៀត ដើម្បីបញ្ជៀស ការជនលិចនៅក្នុងមូលដ្ឋាន ដើម្បីជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។
ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល










