ពលរដ្ឋអាល្លឺម៉ង់ ប្រឈមមុខនឹងខ្ទង់ ចំណាយកាន់តែខ្ពស់ ចំពោះការប្រើប្រាស់ ថាមពលធៀបទៅនឹងឆ្នាំ២០២១

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានរាយការណ៍កាលពីថ្ងៃពុធថា គ្រួសារនៃក្រុមពលរដ្ឋអាល្លឺម៉ង់ បានធ្វើការទូទាត់ថ្លៃថាមពល លើសរាប់ពាន់ដុល្លារចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ដោយសារ តែការកើនឡើងនៃតម្លៃដែលបណ្តាលមកពីការ បាត់បង់ឧស្ម័នរុស្ស៊ី ដែលមានតម្លៃថោក។
ប្រភពដដែលបានសរសេរទៀតថា បច្ចុប្បន្នហ្គាសនៅក្នុងប្រទេសនេះ មានតម្លៃថ្លៃជាងដាច់កាលពីឆ្នាំ២០២១ យ៉ាងហោចណាស់៧៤លើសពីមុន ដែលក្នុងនោះគេបានដឹងហើយថា គឺភាគច្រើនត្រូវបានផ្គត់ផ្គង់ដោយប្រទេសរុស្ស៊ី។
មុនពេលមានជម្លោះ អាល្លឺម៉ង់បានពឹង ផ្អែកលើរុស្ស៊ីប្រមាណជា ៥៥ភាគរយនៃហ្គាសធម្មជាតិ របស់ខ្លួន ដែលភាគច្រើនផ្គត់ផ្គង់ តាមរយៈបំពង់បង្ហូរ Nord Stream ។ នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ បំពង់បង្ហូរប្រេងចំនួន៣ ក្នុងចំណោមបំពង់ចំនួន៤ ត្រូវបានបំផ្លាញនៅក្នុងការវាយ ប្រហារដោយបំផ្លិចបំផ្លាញ ខណៈដែលការផ្គត់ផ្គង់ជំនួស តាមរយៈប្រទេសប៉ូឡូញ ត្រូវបានបញ្ឈប់ក្រោមការ ដាក់ទណ្ឌកម្មរបស់លោកខាងលិច។
ការិយាល័យស្ថិតិ សហព័ន្ធមុននេះ បានរាយការណ៍ពីការធ្លាក់ ចុះតម្លៃបន្តិចបន្តួចនៅដើមឆ្នាំ២០២៥ ដោយអគ្គិសនីបាន ធ្លាក់ចុះ ៣,១ភាគរយនិងហ្គាស១,២ភាគរយ ធៀបនឹង កម្រិតកាលពីឆ្នាំមុន ។
តែទោះជាយ៉ាងណាក៏ ដោយគេបានប៉ាន់ប្រមាណថា ការចំណាយនៅតែកើនឡើង លើសពីតម្លៃមុនជម្លោះ ដោយអគ្គិសនី និងហ្គាសកើនឡើង១៤ភាគរយ និង៧៤ភាគរយ រៀងគ្នា ។ អ្នកជំនាញក៏បានកត់ សម្គាល់ផងដែរថា វិធានការបន្ធូរបន្ថយពន្ធ បានធ្វើតិចតួចសម្រាប់គ្រួសារ ដោយសារអត្ថប្រយោជន៍ ភាគច្រើនត្រូវបានតម្រង់ទៅ លើឧស្សាហកម្ម កសិកម្ម និងព្រៃឈើ៕
ប្រែសម្រួល៖ស៊ុនលី
