Breaking news: ករណីឃាតកម្ម បង្កដោយមេប៉ុស្តិអង្គ្រង កាលពីយប់មិញ លោកស្នងការ ខេត្តកំពង់ស្ពឺ បញ្ជាក់ថា សមត្ថកិច្ចកំពុងធ្វើការរឿងនេះ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល មុននេះបន្តិចថា សមត្ថកិច្ចកំពុងធ្វើការលើ ករណីឃាតកម្មបង្ក ដោយមេប៉ុស្តអង្គ្រង កាលពីយប់មិញ ហើយលោកបន្ថែមទៀតថា ជនសង្ស័យមិនទាន់រត់ចេញ ពីខេត្តនៅឡើយនោះទេ ។

សូមរំលឹកផងដែរថា កន្លែងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ មានករណីឃាតកម្ម សម្លាប់បុរសម្នាក់ បង្ករដោយនាយប៉ុស្តិ៍រដ្ឋបាល ពោធិ៍អង្គ្រង ។




ដោយ៖ សយ រិទ្ធី/ភ្នំពេញ/ដើមអម្ពិល
