ព័ត៌មានជាតិ

កូននេន យកបច្ច័យ ៥០០០៛ ជួយអ្នកគ្រូដែលគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក

បាត់ដំបង ៖ កូននេនម្នាក់ ព្រោះ​តែការរលឹកនឹកគុណ ដល់អ្នកគ្រូយាយ ដែលបាន​បង្រៀនព្រះអង្គ​ សុខចិត្ត​យកបច្ច័យ៥០០០៛ ដែលបាន​មកពី​បោក​ចីពរ ឱ្យលោកបងជួយអ្នកគ្រូ ដែល​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូបុក។

នេះជា​ខ្លឹមសារ​ដែលព្រះអង្គគ្រូ​ បាលីកោសល្យ​ តាណទិន្នោ​ បានផុសក្នុងអាខោន​ហ្វេសប៊ុក​ផ្ទាល់ខ្លួន៖

ថ្ងៃនេះនេនម៉ាប់ល្ងាចនេះមកគោះទ្វារខ្ញុំ ហើយសួរខ្ញុំថា ៖
លោកគ្រូ ជួយឧបត្ថម្ភអ្នកគ្រូយាយព្យាបាលនឹង មានលុយប៉ុន្មាន ចូលក៏បានដែរមែន?
ខ្ញុំប្រាប់ថាៈ នឹងហើយ ។ នេនឯង ចូលប៉ុន្មាន?
កូណាទើបបោកចីពរ១ ស្បង់១ អង្ស័ក១ ឲ្យលោកបងរឹត បាន៥ពាន់ កូណាសុំចូល៥ពាន់រៀល ជួយអ្នកគ្រូផង ។
ការសាមគ្គីគ្នា ស្រលាញ់គ្នា ក្នុងគ្រាលំបាក គឺពិបាករកណាស់ កូននេនទើបបួស ក៏យល់ឃើញថា ធម៌កតញ្ញូពិតជាប្រសើរណាស់ សម្រាប់កុលបុត្រ គ្រប់រូបជាអនុជាតបុត្រ ។

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​
ប្រភព​ ព្រះបាលីកោសល្យ​ តាណទិន្នោ

To Top