នៅវេលាម៉ោង ២និង៥៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ ដោយបានអនុវត្តតាបបទបញ្ជាលោកឧត្ដមសេនីយ៌ទោ ឃឹម សុកខៃ ស្នងការនគបាលខេត្តកំពង់ស្ពឺ នឹងចង្អុលដឹកនាំពីលោកឧត្តមសេនីយ៌ត្រី សម សាក់ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នឹងការចុះបញ្ជាផ្ទាល់ពីលោក ឧត្តម សេនីយ៌ ត្រី រស់ រដ្ឋា ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងនគរបាកស្រុកគងពិសី សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានចុះល្បាតនៅលើផ្លូវជាតិលេខ៤១ច ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតក្នុងភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃើញរថយន្ត កូរ៉េ ពណ៌ខៀវ មានបាំងទ្រុងជិត ស្លាកលេខ រតនៈគីរី 3A-0074 (ជាភិនភាគ រថយន្តដែលជនសង្ស័យ
ជិះធ្វើសកម្មភាពលួចគោកន្លងមក) បើកបរពីត្បូងទៅទិសខាងជើង ដោយមានការសង្ស័យកម្លាំបានឃាត់រថយន្ត ប៉ុន្តែរថយន្តនោះតែមិនឈប់ ទើបដេញតាមឃាត់រថយន្តបាន នៅចំណុចខាងលើ ត្រួតពិនិត្យឃើញ មានដឹកគោ០៦ក្បាល់ (ញី៥ក្បាលឈ្មោល១ក្បាលសម្បុរស៥ និងខ្លាធ្លក០១) ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់មកសាកសួរ។
ជនសង្ស័យ ចំនួន៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមាន៖
១/ ឈ្មោះ ពៅ ម៉េងហុង ភេទប្រុសអាយុ៣០
ឆ្នាំ លំនៅភូមិអន្លង់គគីត ឃុំអន្លង់គគីរ ស្រុកកងមាស ខេត្តកំពង់ចាម ។
២./ឈ្មោះ យូសូ ម៉ូសស្លីម ភេទប្រុសអាយុ៣០
ឆ្នាំ រស់នៅ ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល
៣/.ឈ្មោះ ម៉ាត់ យូស៊ូស ភេទប្រុសអាយុ៥៣
ឆ្នាំ លំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
បន្ទាប់ពីធ្វើការសាកសួរទើបដឹងថា ជនទាំង៣ខាងលើ ជាមុខសញ្ញាលួចគោ ដោយពួកគេបានឆ្លើយសាភាពថា គោ៦ក្បាលនេះ ក្រុមខ្លួនពិតជាបានលួច ចេញពីស្រុកជំគីរី ខេត្តកំពតពិតប្រាកដមែន។
វត្ថុតាងដែលកម្លាំងដកហូតបានរួមមាន៖ រថយន្តកូរ៉េពណ៌ខៀវ ទ្រង់ជិត០១គ្រឿង, ទូរស័ព្ទដៃចំនួន០៥គ្រឿង, គោចំនួយ ០៦ក្បាល, ដង្កាប់ ១, ខ្សែគោ ៤ខ្សែ, ពិលកែវ ០១ និងធូបមូស ចំនួន០២ ដុំ ។
ករណីខាងលើសមត្ថកិច្ចដែលចុះប្រតិបត្តិការខាងលើ បានប្រគល់ជូននគរបាលខេត្តកំពត ដើម្បីបន្តនិតិវិធីហើយ៕













