ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះ ចម្បាំងទំលាក់គ្រាប់MK84 នៅខេត្តឧត្តរមានជ័យ

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេស ម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញ ចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់ យន្តហោះចម្បាំង ទំលាក់គ្រាប់MK84 នៅតំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដេីម្បីធ្វេីការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ បានចូលជាធរមាន ៕









