ព័ត៌មានជាតិ

នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនជនជាប់ចោទ​ ២នាក់ តាមអំណាចដីកាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត​បាត់ដំបង ពីបទករណីគ្រឿងញៀន

បាត់ដំបង៖​ នៅថ្ងៃទី៣និងទី៤ខែ តុលា ឆ្នាំ ២០២៥ នគរបាលស្រុកមោងឫស្សី ធ្វេីការច-ាប់ខ្លួនជនជាប់ចោទចំនួន០២នាក់តាមអំណាចដីកា របស់ចៅក្រមស៊េីបសួរនៃសាលា​ដំបូងខេត្តបា​ត់ដំបង​ ដែលការ​ងារនេះស្ថិតក្រោមការចង្អុលដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាល​ខេត្តបាត់ដំបង និងស្របតាមអនុ​សាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ។

លោកវរសេនីយ៍ឯក ស គឺមឡុង ជាអធិការនគរបាលស្រុកមោងឫស្សី ដឹកនាំកម្លាំង អនុ​វត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួនចំនួន០២ក្នុងនោះច-ាប់ខ្លួនឈ្មោះមាស ភារម្យ ហៅខួច ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដំ​ណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងឈ្មោះហ៊ុំ សំណាង ហៅយ៉ើន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងក្នុងបទចោទដូចគ្នាគឺករណគ្រឿងញៀនតែប៉ុណ្ណោះ។

លោកអធិការបានឱ្យដឹងថា​ ការអនុវត្តនេះ​ក៏​បានដកហូតផងដែរនូវភស្តុតាងថ្មីពីឈ្មោះមាស ភារម្យ ហៅខួច​ រួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០២​កូនថង់ សង្ស័យមានសារធាតុ​ញៀន
-អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១
-ដែកកេះចំនួន០១
-ទូរសព្ទដៃចំនួន០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង

ពេលនេះសមត្ថកិច្ចនគរបាលស្រុក បានរៀបចំបញ្ជូនមកផែនជំ នាញដើម្បីអនុវត្តបន្តតាមនីតិ​វិធី៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​
ប្រភព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​
រូបភាពនគរ បាលស្រុកមោងឫស្សី

To Top