មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ធានាលើការចំណាយទាំងអស់ ជូនយុទ្ធជនក្រុមទី១ កងអនុសេនាធំម្នាក់ ដែលកំពុង សម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ

តាកែវ ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកនាយការិយាល័យបុគ្គលិក ចុះសួរសុខទុក្ខ ប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០ រៀល និង (ធានាលើការចំណាយទាំងអស់ ក្នុងពេលសម្រាក់ព្យាបាលជំងឺ) ជូនលោកព្រិន្ទបាលទោ ងឹម វណ្ណា យុទ្ធជនក្រុមទី១ កងអនុសេនាធំ បញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ដែលមានជម្ងឺគ្រុនឈាម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។

ក្នុងឱកាសនោះ ដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បានជូនពរលោកព្រិន្ទបាលទោ ងឹម វណ្ណា ឆាប់ជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ ៕



