ព័ត៌មានជាតិ

កម្មវិធីរាត្រីសមោសរ អបអរពិធីបុណ្យសែនព្រះខែ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយ ទៅកាន់ទូទាំងពិភពលោក នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា

នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរ អបអរពិធីបុណ្យសែនព្រះខែ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយទៅកាន់ ទូទាំងពិភពលោក។ កម្មវិធីរាត្រីសមោសរអបអរ ពិធីបុណ្យសែនព្រះខែ នៃឆ្នាំនេះនឹងរួមបញ្ចូលគ្នា នូវមនោសញ្ចេតនា ស្នេហាជាតិ វប្បធម៌ និងទេសភាពនៃតំបន់ស៊ឺឈួន ដើម្បីបង្ហាញពីសិរីមង្គល។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរ អបអរពិធីបុណ្យសែនព្រះខែ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងត្រូវបានចាក់ផ្សាយ ក្នុងពេលដំណាលគ្នា ទៅកាន់ទស្សនិកជន ទូទាំងពិភពលោក តាមរយៈប៉ុស្តិ៍ទូរទស្សន៍ CCTV-1, CCTV-3, CCTV-4, CCTV-15, 4K UHD និង 8K UHD , វេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មី ដូចជា CCTV NEWS, China Media Group Mobile និង www.cctv.com, ប៉ុស្តិ៍វិទ្យុនិងផេក ពាក់ព័ន្ធរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅតាមបណ្តាញទំនាក់ទំនងសង្គម ក្រៅប្រទេស ក៏ដូចជាប្រព័ន្ធ ផ្សព្វផ្សាយសំខាន់ៗ នៃប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម កេនយ៉ា កូឡុំប៊ី និងស្រីលង្កា ជាដើម ព្រមទាំងតំបន់ហុងកុង និងម៉ាកាវរបស់ប្រទេសចិន៕

To Top